ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា ដើម្បីពិនិត្យមើលការបើក ឡើងវិញនៃវិស័យកីឡាជាជំហានៗវិស័យកីឡាត្រូវបានអនុញ្ញាតឲ្យមានវិធានការកែតម្រូវសម្រាប់ការបើកដំណើរការឡើងវិញនូវវិស័យកីឡាដោយត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ចេញផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថាដើម្បីពិនិត្យមើលការបើក ឡើងវិញនៃវិស័យកីឡាជាជំហានៗវិស័យកីឡា ត្រូវបានអនុញ្ញាតឲ្យមានវិធានការកែតម្រូវ សម្រាប់ការបើកដំណើរការឡើងវិញ នូវវិស័យកីឡាដោយត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ៖

ទី១-អនុញ្ញាតឲ្យបើកកាតប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្សនា ដែលមានតែកីឡាករ កីឡាការិនីនិងមន្ដ្រីបច្ចេកទេសក្នុងចំនូនមិនឲ្យលើសពី១០០នាក់ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាងហ្មត់ចត់ពីសហព័ន្ធកីឡាជាតិនីមួយៗ។

ទី២-អនុញ្ញាតឲ្យមានការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពយ៉ាងម៉ឹងម៉ាត់តាមវិធានការការពារកុំឲ្យ មានការចម្លងវិរុសកូវីដ-១៩ និងការពាររលកទី២ នៃការចម្លងវិរុសនេះរបស់ក្រសួងសុខាភិ បាល។

ទី៣-មុននឹងបើកឲ្យដំណើរការត្រូវមានការចាត់ចែងរៀបចំជាមុននូវវិធានការការពារនានា ដូចជា ៖ ការសម្អាតដៃឲ្យបានញឹកញាប់ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាស់កុល ឬទឹក ជែលសម្រាប់លាងដៃ ជាដើម។

និងទី៤-ត្រូវធានាថាទីកន្លែងដែលបើកដំណើរការកីឡា ដូចបានជម្រាបជូនខាងលើនេះ មានការអនុវត្តវិធានការការពារការចម្លងវិរុសកូវីដ-១៩ បានត្រឹមត្រូវ និងហ្មត់ចត់និងមានអ្នកត្រួតពិនិត្យត្រឹមត្រូវហើយមិនត្រូវឲ្យកន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួនក្លាយទៅជាកន្លែរាតត្បាតជំងឺកូវីដ-១៩នោះឡើយ។

ជាងនេះទៅទៀត គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈក្រសួងសុខាភិបាល បន្ដអំពាវនាដល់ប្រជាពលរដ្ឋ ត្រូវបន្ដអនុវត្តវិធានការការពារខ្លួនជាចាំបាច់នៅក្នុងដំ ណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះដើម្បីការពារការចម្លងវិរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅ បុគ្គលម្នាក់និងកុំឲ្យមានរលកទី២ នៃការចម្លងវិរុសកូវីដ-១៩៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ