(អាមេរិច)៖បើយោងតាមការចុះផ្សាយ​ដោយសារព័ត៌មាន CNN នាល្ងាចថ្ងៃសោរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះបានបញ្ជាក់ថា លោក Mark Zuckerberg និងភរិយា បានសរសេរក្នុងលិខិតមួយនឹងបង្ហោះជាសារធារណះថា «ពួកគេពិតជានៅមិនសុខ និងខ្ពើមរអើម ចំពោះពាក្យសំដីបែបញុះញង់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅលើបណ្តាញទំនាក់ទំនង Facebook»។ ការសរសេររបស់លោក Mark Zuckerberg បែបនេះបន្ទាប់ពីមានមតិមួយចំនួនបានរិះគន់
លោក Mark Zuckerberg និងក្រុមហ៊ុន Facebook ជុំវិញការមិនអើពើ ចំពោះសារលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានបង្ហោះកាលពីដើមខែកន្លងទៅនេះ ។សូមរំលឹកថា កាលពីដើមខែកន្លងទៅនេះនៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រចំនួន ១៦០នាក់ ដែលបានរិះគន់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ថា មិនបានធ្វើអ្វីសោះចំពោះវោហាសាស្ត្ររបស់លោក ត្រាំ ដែលបានបង្ហោះលើបញ្តាញទំនាក់ទំនងសង្គមមួយនេះ ។ក្រុមអ្នកស្រាវជ្រាវចំនួនជាង ១៦០នាក់ដែលទទួលបានថវិកា​តាមរយៈការផ្តួចផ្តើមរបស់មូនិធិ ចាន់ ហ្សាក់ខឺប៊ឺក (Chan Zuckerberg Initiative CZI) បានផ្ញើលិខិតមួយទៅកាន់គូស្វាមីភរិយាខាងលើ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដោយស្នើសុំឲ្យពួកគេពិចារណាឡើងវិញ នូវគោលនយោបាយរបស់ក្រុមហ៊ុន Facebook ព្រមទាំងបានរិះគន់ចំពោះការអនុញ្ញាតឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើប្រាស់ភាសាបែបញុះញង់។សូមបញ្ជាក់ថា ទាក់ទងនិងបញ្ហាបាតុកម្មនៅសហរដ្ឋអាមេរិកនេះ លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់ជាច្រើន ពីសំណាក់មនុស្សជាច្រើននៅសហរដ្ឋអាមេរិក ៕

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ