ភ្នំពេញ ៖ តារាចម្រៀង ផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ និងក្រុមគ្រួសារពេលនេះ កំពុងមានទុក្ខធំ ខណៈដែលឪពុកជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពកាលពី ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ យ៉ាង សោកសៅនិងក្រៀមក្រំបំផុត។ នេះបើយោងតាម ទំព័រហ្វេសបុកផ្ទាល់ខ្លួនរបស់ លោក សុគន្ធ ថេរ៉ាយុ ។
នៅក្នុងទំព័រហ្វេសបុកនេះលោកបានសរសេរថា « វាពិតជាលឿនណាស់សម្រាប់ខ្ញុំ និងក្រុមគ្រួសារ ប៉ា បានចាកចេញពីពួក ខ្ញុំលឿនខ្លាំងណាស់សឹងតែមិនចង់ជឿសូមឲ្យប៉ាទៅកាន់សុគតិភព។ ចំពោះ ប្អូនៗ ប៉ាកុំបារម្ភខ្ញុំនឹង មើលថែប្អូនៗឲ្យបានល្អ លោកប៉ាហត់ហើយសម្រាកចុះ»។ បើតាមការប្រាប់ឲ្យដឹង បន្ថែម , ឪពុករបស់លោកសុគន្ធថេ រ៉ាយុ បានស្លាប់ដោយរោគាពាធ ខណៈដែលបច្ចុប្បន្ន សពត្រូវបាន ក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯគេហដ្ឋានរបស់លោក៕
អត្ថបទទាក់ទង
-
តារាកំប្លែង សំ ប៉ូលីដា ហែកកេរ្តិ៍តារាសម្តែង ព្រីម មន្ថា
-
តុក្កតារចនាបទខ្មែរ តំណាងឆ្នាំថ្មីចេញជាផ្លូវការ ស្រស់ស្អាតខ្លាំងណាស់
-
នាយ ពាក់មី ប្រកាសផ្អាក់ កម្មវិធីកំសាន្តប្រចាំឆ្នាំ