នាពេលបច្ចុប្បន្ននេះ Stable Diffusion បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើន។ Stable Diffusion គឺជា ការបំលែងរូបភាពនៅលើកម្មវិធី Python ពីអត្ថបទទៅជារូបភាព​ (text-to-image)​ ពីរូបភាពទៅរូបភាព​ (image to image)​ ឬបន្ថែមរូបភាពក្នុងរូបភាព​ (Inpainting និង​ Outpainting)​ ជាដេីម។
 
Stable Diffusion មានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏អាចមានផលអវិជ្ជមានដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើលោកអ្នកពុំបានប្រុងប្រយ័ត្ន​មុននឹងទាញយក នូវកម្មវិធីណាមួយដែលទាក់ទងនឹង Stable Diffusion ព្រោះថានៅលើបណ្តាញអុីនធឺណិត មាន link មួយចំនួនបង្កប់មេរោគ Trojan ឬ​ Spyware ជាដើម។
បរិយាយពាក្យគន្លឹះ៖
⁃ Text-to-Image: ការសេរជាអក្សរ ដើម្បីបំលែងជារូបភាពណាមួយដែលយើងចង់បាន
⁃ Image-to-Image: ការបំលែងពីរូបភាពមួយ ទៅជារូបភាពមួយទៀតដោយមាន animations ទៅតាមលោកអ្នកចង់បាន
⁃ Inpainting និង​ Outpainting: ការបន្ថែមរូបភាពអ្វីមួយ ចូលក្នុងរូបភាពដើម (ដោយគ្រាន់តែសរសេរជាអក្សរនោះវានឹងបំលែងដោយស្វ័យប្រវត្តិ Autogenerate)
»​ ប្រភេទនៃវីរុស (Virus)៖
⁃ Key-logger: ប្រើប្រាស់ដើម្បីលួចយកឈ្មោះ username & password និងប្រមូលព័ត៌មានផ្ទាល់ខ្លួន ដែលអាចលក់ឲ្យភាគីទីបី ដើម្បីយកទៅប្រព្រឹត្តបទល្មើសផ្សេងទៀត ដូចជាការឆបោកដោយប្រើប្រាស់ព័ត៌មានដែលលួចបាន។
⁃ Trojan: មេរោគដែលអនុញ្ញាតឱ្យជនអនាមិក ចូលគ្រប់គ្រង device របស់លោកអ្នក ដើម្បីលួចពត៌មានផ្សេងៗ។
⁃ Spyware: មេរោគដែលលួចយក ឬប្រមូលយកនូវព័ត៌មានរបស់ user ក្នុងកុំព្យទ័រ និង track browser ផងដែរ។

 

អាស្រ័យហេតុនេះសូមបងប្អូន​ អ្នកប្រើប្រាស់បណ្តាញអុីនធឺណិតមេត្តាប្រុងប្រយ័ត្នរាល់ការប្រេីប្រាស់នូវបច្ចេកវិទ្យាថ្មីៗ​ ឬការទាញយកកម្មវិធីពីអ៊ីនធឺណិត។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ