ព្យុះកំបត់ត្បូងមួយបានវាយប្រហារខេត្តភាគខាងជើងប្រទេសវៀតណាម បណ្តាលឲ្យមនុស្សរបួស និងស្លាប់ជាង ២០នាក់។ នេះបើតាមការអះអាងពីអាជ្ញាធរវៀតណាម ចេញផ្សាយលើគេហទំព័រ Vietnam Insider កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍។យោងតាមអនុប្រធានគណកម្មាធិការប្រជាជាតិវៀតណាម ខេត្ត Vĩnh Phúc លោក Lê Duy Thành ព្យុះកំបត់ត្បួង បានវាយប្រហារនៅឯឧស្សាហកម្មរោងចក្រឈើមួយ បង្កឲ្យបាក់ស្រុតដែលមានមនុស្សកំពុងធ្វើការសរុបជាង ១០០នាក់ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ១៨នាក់រងរបួស។យោងតាមមន្ត្រីជាន់ខ្ពស់ប្រចាំខេត្តរូបនេះ ក្រោយកើតហេតុ រថយន្តពេទ្យ កងយោធា និងកម្លាំងប៉ូលីស បានសហការគ្នាចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីសង្គ្រោះជនរងគ្រោះជាង ១០០នាក់ ដែលរងគ្រោះដោយស្រុតដំបូលរោងចក្រ។គួរបញ្ជាក់ថា តំបន់ភាគខាងជើងប្រទេសវៀតណាម កំពុងរងគ្រោះដោយរលកកម្តៅយ៉ាងក្តៅមិនធ្លាប់មានប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ខណៈរដ្ឋធានីហាណួយ ដែលធ្លាប់តែមានអាកាសធាតុត្រជាក់ បែរជាឡើងកម្តៅនដល់ទៅជាង ៤០អង្សាសេ ខណៈតំបន់មួយចំនួន ឡើងដល់ ៤០-៤៥ អង្សាសេ និងបន្តរហូតដល់សប្តាហ៍ក្រោយ៕ដោយPP

ទស្សនាវីដេអូ៖

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ