ក្រុមគ្រូពេទ្យគន្ធបុប្ផា ប្រើប្រាស់ឈាមប្លាស្មា ១៦ប្លោក ដើម្បីសង្រ្គោះជីវិតកុមារីអាយុ៩ឆ្នាំម្នាក់ពីជំងឺគ្រុនឈាម
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ មន្ទីពេទ្យគន្ធបុប្ផា បានប្រកាសថា បានជួយសង្រ្គោះជីវិតកុមារីអាយុ៩ឆ្នាំម្នាក់ បន្ទាប់ពីក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ជាមួយនិងការប្រើប្រាស់ឈាមប្លាស្មារហូតដល់១៦ប្លោក។
តាមរយៈគេហទំព័រហ្វេសប៊ុក របស់ មូលនិធិគន្ធបុប្ផា នាថ្ងៃទី៣១ កក្កដា នេះថា សូមប្រុងប្រយ័ត្នជំងឺគ្រុនឈាមនៅរដូវវស្សា។ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាកុមារី៩ឆ្នាំរូបនេះមានស្ថានភាពធ្ងន់ធ្ងរបំផុតរហូតត្រូវធ្វើការព្យាបាលទៅ ៤៨ម៉ោងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។
ប្រភពដដែល បានបញ្ជាក់ថា ការជួយសង្រ្គោះជីវិតកុមារី៩ឆ្នាំរូបនេះ ក៏ដូចជាកុមាររាប់ពាន់នាក់ដ៏ទៃទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពីមាត់ទ្វារមច្ចុរាជ ត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ និងមិនមានការរើសអើងនោះឡើយ។
លេីសពីនេះ មូលនិធិគន្ធបុប្ផា ក៏បានអំពាវនាវដល់សប្បុរសជន នានាចូលរួមបរិច្ចាគនូវថវិកា ដើម្បីរួមគ្នាសង្រ្គោះជីវិតកុមារជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ តំណខាងក្រោមនេះ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ