(បរទេស)៖ បើយោងតាមការចុះផ្សាយដោយ គេហទំព័រ New York Time នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២ អ្នកវិទ្យាសាស្រ្តអឺរ៉ុបបានរកឃើញ មេរោគ Zombie ដែលបានកប់ក្នុងផ្ទាំងទឹកកកកាលពី ៤៨,៥០០ ឆ្នាំមុន។ ការរលាយនៃផ្ទាំងទឹកកកដែលមានអាយុកាលរាប់មុឺនឆ្នាំទាំងនោះ អាចនឹងបង្កគ្រោះគំរាមកំហែងថ្មីមួយសម្រាប់មនុស្ស និងសត្វប្រសិនបើផ្ទាំងទឹកកកត្រូវបានរលាយ។
ជុំវិញនឹងការរកឃើញនេះ អ្នកវិទ្យាសាស្ត្រអ៊ឺរ៉ុប បានធ្វើការពិនិត្យសំណាកបុរាណ ដែលប្រមូលបានពីផ្ទាំងទឹកកកនៅតំបន់សុីបេរី។ ក្នុងនោះពួកគេរកឃើញវីរ៉ុសថ្មីចំនួន ១៣ ដែលមានរួមទាំងវីរុស Zombie មួយដែលបានកប់ក្នុងទឹកកកកាលពីជាង ៤៨,៥០០ ឆ្នាំមុន។
អ្នកវិទ្យាសាស្រ្តបានឱ្យដឹកថា វីរ៉ុសទាំងនោះត្រូវបានដាស់ឱ្យងើបឡើងវិញដើម្បីសិក្សា ហើយរកឃើញថា “វីរ៉ុសគឺអាចឆ្លង បើទោះបីជាពួកវាចំណាយពេលរាប់សហស្សវត្សរិ៍ជាប់ក្នុងទឹកកកក៏ដោយ”។
សូមបញ្ជាក់បន្ថែមថា អ្នកវិទ្យាសាស្រ្តកំពុងសម្តែងការព្រួយបារម្ភជាខ្លាំងប្រសិនបើកម្តៅផែនដីក្តៅខ្លាំងផ្ទាំងទឹកកកអាចនឹងរលាយបែក ហើយមេរោគនេះអាចនិងលិចចេញប៉ះពាល់ដល់ជីវិតសត្វ និងមនុស្សក្នុងសកលលោកទាំងមូល៕