(បរទេស)៖ការរញ្ជួយដីកម្រិត ៣.៨ រ៉ិចទ័រ បានវាយប្រហារជាយក្រុង ភាគពាយ័ព្យ នៃទីក្រុង Sunbury នៅ ក្នុងជម្រៅ ២គីឡូម៉ែត្រ នេះបើយោងតាមទីភ្នាក់ងាររដ្ឋាភិបាល Geoscience Australia នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។នេះគឺជាការរញ្ជួយដីដ៏កម្រ ដែលជាការរញ្ជួយដីដ៏ធំបំផុត ដែលបានវាយប្រហារទីក្រុងអូស្ត្រាលី ក្នុងរយៈពេលជាងមួយសតវត្ស ។
លោក Adam Pascale ប្រធានអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលស្រាវជ្រាវ Seismology ដែលមានមូលដ្ឋាន នៅ Victoria បាននិយាយថា ការរញ្ជួយដីគឺធំជាងគេក្នុងចម្ងាយ ៤០គីឡូម៉ែត្រពីទីក្រុង Melbourne ចាប់តាំងពីការរញ្ជួយដីកម្រិត ៤.៥ រិចទ័របានវាយប្រហារក្នុងឆ្នាំ ១៩០២ ៕