(ព្រៃវែង)៖ សម្តេច​ក្រឡាហោម​ ស​ ខេង​ នាយករដ្ឋមន្ត្រី​ស្ដីទី​ នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន ៧ខ្នង មាន៥៦បន្ទប់ និងសមិទ្ធផលនានា ក្នុងឃុំពានរោង ឃុំដំរីពួន ឃុំស្វាយអន្ទរ និងឃុំអង្គរទ្រេត ដែលពិធីនេះ ត្រូវបានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យពានរោង ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

អភិបាលខេត្តព្រៃវែង លោក ជា សុមេធី សម្តែងនូវការគោរពស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន ៧ខ្នង មាន៥៦បន្ទប់ និងសមិទ្ធផលនានា ខាងលើនេះ ជូនដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងឃុំពានរោង ឃុំដំរីពួន ឃុំស្វាយអន្ទរ និងឃុំអង្គរទ្រេត បានសិក្សារៀនសូត្រ និងស្តារធនធានមនុស្សឱ្យប្រសើរឡើងវិញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ