(ថៃ)៖ តម្រួតថៃ បានចាប់ខ្លួនស្ត្រីម្នាក់ដែលសង្ស័យថា បានសម្លាប់មិត្តភក្តិ និងអ្នកស្គាល់គ្នារបស់នាងចំនួន១២នាក់ ដោយដាក់ថ្នាំបំពុលដល់ពួកគេជាមួយ នឹងសារធាតុម្យ៉ាង ហៅថា ស៊ីយ៉ានុត។នេះបើតាមការចេញផ្សាយដោយ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

 ស្ត្រីឈ្មោះ Sararat Rangsiwuthaporn ត្រូវបានចាប់ខ្លួនក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការសាកសួរថ្មីៗអំពីការស្លាប់របស់មិត្តភក្តិម្នាក់ ។បន្ទាប់ពីបានធ្វើការសាកសួរ មន្ត្រីប៉ូលិសបានឲ្យដឹងថា ពួកគេជឿថា នាង Sararat បានសម្លាប់មនុស្ស១១នាក់ផ្សេងទៀតរួមទាំងអតីតមិត្តប្រុសរបស់នាងផងដែរ ។

ប៉ូលិសបានឲ្យដឹងថា កាលពី២សប្តាហ៍មុន នាងបានធ្វើដំណើរជាមួយមិត្តរបស់នាងទៅកាន់ខេត្ត Ratchaburi ភាគខាងលិចនៃទីក្រុងបាងកក ជាកន្លែងដែលពួកគេបានចូលរួមក្នុងពិធីការពារព្រះពុទ្ធសាសនានៅឯទន្លេមួយ ។ មួយសន្ទុះក្រោយមក មិត្តភ័ក្តិរបស់នាង ឈ្មោះ Siriporn Khanwong បានដួលសន្លប់ ហើយស្លាប់នៅលើច្រាំងទន្លេនោះភ្លាមៗ ។

គួរបញ្ជាក់ថា ប៉ូលិសចោទប្រកាន់ថា នាងសម្លាប់ដោយ«ហេតុផលហិរញ្ញវត្ថុ» ខណៈនាង Sararat បានបដិសេធរាល់ការចោទប្រកាន់ ហើយ អាជ្ញាធរថៃបានបដិសេធមិនឲ្យមានការធានាខ្លួនរបស់នាងឡើយ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ