(បរទេស)៖ អាជ្ញាធររបស់ប្រទេសអេហ្ស៊ីប បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាង១ម៉ឺននាក់ ដែលមានសញ្ជាតិផ្សេងៗគ្នាបានភៀស ខ្លួនចេញពីប្រទេសស៊ូដង់ ដែលកំពុងមានជម្លោះ និងបានទៅដល់ប្រទេសអេហ្ស៊ីប តាមរយៈច្រកព្រំដែនគោកក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនេះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
 
សេចក្តីថ្លែងការណ៍បាននិយាយថា ចាប់ពីថ្ងៃទី ២១ ដល់ ២៥ ខែមេសា មនុស្ស១២៩៧ នាក់បានចូលទៅកាន់ប្រទេសអេហ្ស៊ីប តាមរយៈ តំបន់ហ្កាសតាល ហើយ ៨៨៩៧ នាក់ផ្សេង ទៀតបានឆ្លងកាត់ ចូលទៅក្នុងប្រទេសអេហ្ស៊ីបតាមរយៈ តំបន់អាកឃ្វីន។

 

អង្គការ GALDP បាននិងកំពុងសម្របសម្រួលជាមួយអង្គការពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាជនជាតិអេហ្ស៊ីប និងជនបរទេសដែលបានភៀសខ្លួនចេញពីប្រទេសស៊ូដង់ មានសិទ្ធិចូលទៅកាន់អេហ្សុីបគ្រប់មធ្យោបាយទាំងអស់។ ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​សាហាវ​ បាន​ផ្ទុះ​ឡើង​រវាង​កងទ័ព​ស៊ូដង់ និង​កង​កម្លាំង​គាំទ្រ​រហ័ស​ប៉ារ៉ា​យោធា​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មេសា នៅ​ក្នុង​រដ្ឋធានី ខាតធួម (Khartoum) និង​តំបន់​ស៊ូដង់​ផ្សេង​ទៀត។
 
រហូតមក ដល់ពេលនេះ មនុស្សជាង ៤០០ នាក់ត្រូវបានសម្លាប់ ខណៈជាង ៤០០០ នាក់ទៀតរងរបួសនៅក្នុងប្រទេសស៊ូដង់ នេះបើយោងតាមទិន្នន័យពី ក្រសួងសុខា ភិបាលស៊ូដង់។ ភាគីជម្លោះបានយល់ព្រមលើបទឈប់បាញ់រយៈពេលបីថ្ងៃ ដោយចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ខណៈដែលប្រទេសជាច្រើនកំពុងប្រជែងគ្នាដើម្បីជម្លៀសអ្នកការទូត និងពលរដ្ឋរបស់ពួកគេចេញពីប្រទេសស៊ូដង់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ