សម្តេចតេជោត្រៀមបង្ហាញអំពីការព្រមព្រៀងជាសម្ងាត់ជាមួយសម្តេចឪ នៅហ្សាកាតាជុំវិញព្រមព្រៀងគ្នាជំរុញល្បឿននៃការស្វែងដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយះកិច្ចព្រមព្រៀងប៉ារីស
2 ឆ្នាំ មុន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេច នឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់រវាងសម្តេចឪជាមួយសម្តេចតេជោនៅហ្សាកាតាថ្ងៃ២និងថ្ងៃ៤មិថុនា១៩៩១ដែលបានព្រមព្រៀងគ្នាជំរុញល្បឿននៃការស្វែងដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយះកិច្ចព្រមព្រៀងប៉ារីស។នេះបើតាមគេហទំព័រហ្វេសបុករបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។
សម្តេចតេជោ បានសរសេរខ្លឹមសារថា «រូបថតមួយសន្លឹកនេះមានតម្លៃខ្លាំងណាស់សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ជំនួបសម្ងាត់រវាងសម្តេចឪជាមួយខ្ញុំនៅហ្សាកាតាថ្ងៃ២និងថ្ងៃ៤មិថុនា១៩៩១ដែលបានព្រមព្រៀងគ្នាជាសម្ងាត់បាននាំមកនៅការជំរុញល្បឿននៃការស្វែងដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយះកិច្ចព្រមព្រៀងប៉ារីស។ខ្ញុំនឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់នោះនៅពេលវេលាសមស្រប»៕

អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ