(ថៃ)៖  លោក Pita Limjaroenratបាននិយាយថា លោកមានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភាជាន់ខ្ពស់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានCNAនៅថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២៣។

មេដឹកនាំនៃគណបក្ស Move Forward រូបនេះ កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់មួយ ទៅកាន់តំណែងនាយករដ្ឋមន្ត្រី បើទោះបីជាទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងការស្ទង់មតិកាលពីខែឧសភា កន្លងទៅក៏ដោយ។

គួរជម្រាបថា នៅក្រោមរដ្ឋធម្មនុញ្ញរបស់ថៃ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការសំឡេងយ៉ាងតិច ៣៧៦ នៅក្នុងការអង្គុយរួមគ្នានៃសភាទ្វេភាគី រួមទាំងសភាជាន់ខ្ពស់ដែលមានសមាជិក ២៥០ នាក់ ដែលភាគច្រើនត្រូវបានជ្រើសរើសដោយយោធានៅពេលឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ