អាមេរិកអនុម័តកញ្ចប់ថវិកាថ្មី ដែលមានតម្លៃប្រមាណជា៥០០លានដុល្លារ រួមទាំងប្រព័ន្ធបាញ់ការពារមិស៊ីល Patroit ឱ្យអ៊ុយក្រែន
1 ឆ្នាំ មុន
(អ៊ុយក្រែន)៖ អាមេរិកបានសម្រេចអនុម័តកញ្ចប់ថវិកាយោធាថ្មី ដែលមានតម្លៃប្រមាណជា៥០០លានដុល្លារ រួចរាល់ហើយទៅឲ្យប្រទេសអ៊ុយក្រែន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកាសនឹង ត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃអង្គារនេះថា ក្នុងនោះអ៊ុយក្រែន ក៏នឹងអាចទទួលបានប្រព័ន្ធបាញ់ការពារមិស៊ីល Patroit ព្រមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត HIMARS ជាច្រើនគ្រឿងផ្សេងទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការចលាចលនៅក្នុងប្រទេសរុស្សី កាលពីចុងសប្តាហ៍កន្លងមកដោយការបះបោរ របស់ក្រុមទាហានស៊ីឈ្នួល Wagner ហាក់ដូចជានឹងមិនបានធ្វើឲ្យមានការប្រែប្រួលនៅក្នុងសង្គ្រាមប្រឆាំងគ្នារវាងរុស្សី និងអ៊ុយក្រែន ឬសូម្បីតែការប្តេជ្ញាចិត្តរបស់អាមេរិក និងសម្ព័ន្ធមិត្តនោះដែរ៕