កូរ៉េ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានសម្រេចចោទប្រកាន់ជាផ្លូវការដល់លោកប្រធានាធិបតី Yoon Suk Yeol ពីបទបះបោរពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ ដែលជាបទចោទប្រកាន់ព្រហ្មទណ្ឌដែលអាចប្រឈមនឹងការកាត់ទោសប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិតប្រសិនបើត្រូវបានកាត់ទោស។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានCNA កាលពីថ្ងៃអាទិត្រទី ២៧ ខែមករា ឆ្នាំ២០២៥។ 

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានអះអាងថាលោក Yoon ត្រូវបានចោទប្រកាន់លើបទដឹកនាំការបះនៅក្នុងប្រទេសដែលលោកបានប្រកាសច្បាប់អាជ្ញាសឹកធ្វើឲ្យវឹកវរ ហើយការប្រកាសច្បាប់របស់លោកកាលពីខែធ្នូបានធ្វើឲ្យខូចរដ្ឋធម្មនុញ្ញរបស់ប្រទេស។ជាការឆ្លើយតបទៅសេចក្តីថ្លែងការណ៍របស់តុលាការក្រុមមេធាវីការពារក្តីរបស់លោក Yoon បានរិះគន់ចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថាជាការសម្រេចចិត្តដ៏អាក្រក់បំផុត និងមិនអាចទទួលយកបានឡើយ ។ ជាការប្រកាស ដែលបានធ្វើឱ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់ ហើយតាមច្បាប់នៅកូរ៉េខាងត្បូង មេដឹកនាំដែលបង្កការបះបោរ វឹងវរដល់ប្រទសជាតិអាចប្រឈមមុខនឹងការកាត់ទោសអស់មួយជីវិត ឬទោសប្រហារជីវិត។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ