បាងកក៖ ថៃបានទទូចឱ្យប្រជាពលរដ្ឋខ្លួនដែលជាប់ខ្សែស្រឡាយចិន កុំដុតក្រដាសសែនតាមប្រពៃណី ដើម្បីកាត់បន្ថយការបំពុលខ្យល់។ ការសែនព្រេនតាមប្រពៃណី ត្រូវបានណែនាំឱ្យប្រើជាការដុតក្រដាសតាមឌីជីថល។ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីចិនចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែមករា ចូលមកដល់ រដ្ឋាភិបាលថៃ បានប្រកាសហាមពលរដ្ឋខ្លួន មិនឱ្យដុតក្រដាសសែន។

 អ្នកនាំពាក្យរង លោក Anukul Prueksanusak បានអះអាងថា រដ្ឋាភិបាលថៃ នឹងធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលជាប់ខ្សែចិន ដើម្បីជំរុញឱ្យពួកគេបញ្ឈប់ការដុតក្រដាសសែនផ្សេងៗ។

ជំនួសឱ្យការប្រណិបត្តិតាមទំនៀមទម្លាប់ទាំងនេះ រដ្ឋាភិបាលថៃ លើកទឹកចិត្តឱ្យពលរដ្ឋដែលសែនព្រេនទាំងឡាយ ប្រើការដុតក្រដាសតាមអនឡាញ និងប្រើធូបអេឡិចត្រូនិច ដើម្បីឧបកិច្ច។ក្រៅពីការហាមឃាត់ការដុតក្រដាសសែន រដ្ឋាភិបាលថៃ បានក្រើនរម្លឹកទៅប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ