កម្ពុជា សម្ពោធការនាំចេញអង្ករទៅទីផ្សារហ្វីលីពីន ខណៈឆ្នាំក្រោយនេះ នឹងមានផែនការនាំចេញឱ្យបាន ៣ម៉ឺនតោន
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្ពោធការនាំចេញអង្ករកម្ពុជា ទៅកាន់សាធារណរដ្ឋហ្វីលីពីនជាផ្លូវការ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
អង្ករកម្ពុជាជាង ២៥០០តោន បាននាំចេញលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន ហើយនៅពេលដ៏ខ្លីខាងមុខអង្ករ ២៥០០តោនទៀត នឹងបន្តនាំចេញទៅប្រទេសសមាជិកអាស៊ានមួយនេះ។លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថាកម្ពុជានឹងនាំចេញអង្ករប្រមាណ ២៥០០តោនទៀតទៅប្រទេសហ្វីលីពីន ដែលជាទីផ្សារថ្មី បន្ទាប់ពីទទួលបានជោគជ័យពីការនាំចេញលើកដំបូងក្នុងបរិមាណជាង ២៥០០តោនកាលពីខែឧសភា។
លោកបានថ្លែងថា អង្ករដែលទើបបាននាំចេញក្នុងបរិមាណមិនធ្លាប់មានពីមុនមក ទៅកាន់ទីផ្សារហ្វីលីពិន គឺជាចំណុចចាប់ផ្តើម ហើយកម្ពុជានឹងឈានទៅពង្រីកទីផ្សារកាន់តែច្រើនបន្ថែមទៀត ដែលសង្ឃឹមថាឆ្នាំ ២០២៤ខាងមុខ អាចចាប់យកបាន១% នៃទីផ្សារនាំចូលអង្ករទៅកាន់ប្រទេសហ្វីលីពិន និងឈានឡើងនៅឆ្នាំបន្តបន្ទាប់ ដើម្បីឱ្យសម្រេចបាននូវការងារនេះ៕EB
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០