(បរទេស)៖ ក្រុមទាហានស៊ីឈ្នួល Wagner បានវិលត្រលប់ទៅមូលដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីមានការសម្របសម្រួលរបស់ប្រធានាធិបតីបេឡារ៉ូស ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន យល់ព្រមអនុញ្ញាតឲ្យមេដឹកនាំ Yevgeny Prigozhin របស់ពួកគេ ចៀសផុតការចោទប្រកាន់ពីបទក្បត់ជាតិ និងទទួលយកការនិរទេសខ្លួនទៅនៅប្រទេសជិតខាងគឺ បេឡារុស។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ 

លោក Prigozhin មេទាហានស៊ីឈ្នួល ត្រូវបានគេឃើញចុងក្រោយកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងរថយន្ត SUV ចាកចេញពីទីក្រុង Rostov-on-Don ហើយរថពាសដែក បានបើកតាមពីក្រោយរថយន្តរបស់គាត់។ទោះបីជា ក្រុមទាហានស៊ីឈ្នួល Wagner បានវិលត្រលប់ទៅមូលដ្ឋានរបស់ពួកគេវិញក៏ដោយ ក៏វិធានការសន្តិសុខ នៅតែរឹតបន្តឹងក្នុងទីក្រុងមូស្គូដដែល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ