BREAKING: ទីបំផុត លោក រីស្ស៉ី ស៊ូណាក់ ត្រូវបានព្រះមហាក្សត្រអង់គ្លេសតែងតាំង ជានាយករដ្ឋមន្រ្តីថ្មីជាផ្លូវការ
2 ឆ្នាំ មុន
(អង់គ្លេស)៖ ទីបំផុត ព្រះមហាក្សត្រចក្រភពអង់គ្លេស បានតែងតាំងប្រធានគណបក្សថ្មីរបស់បក្សអភិរក្សនិយម ដែលជាបក្សកាន់អំណាច គឺលោក រីស្ស៉ី ស៊ូណាក់ ជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស ជាផ្លូវការហើយ។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានBBC នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២៕