(បរទេស)៖ ប្រទេសលោកខាងលិច ដែលរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ ដាណឺម៉ាក ​ហូ​ឡង់ អេស្ប៉ាញ ព័រទុយហ្គាល់ ស៊ុយអែត ហ្វាំងឡង់ ន័រវេស អ៊ីស្លង់ អេស្តូនី លីទុយអានី ឡាតវី និងនូវែលសេឡង់បានចាប់ផ្តើមបង្វឹកទាហានអ៊ុយក្រែនជាយូរមកហើយ ពោលគឺមុន រុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសជិតខាងមួយនេះទៅទៀត។នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

ជាមួយគ្នានោះ បើតាមព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសអាមេរិកកាលពីដើមខែតុលាបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន បានចូលរួមក្នុងការផ្តល់ជំនួយទាក់ទងនឹងការហ្វឹកហ្វឺនយោធាចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។មួយឆ្នាំក្រោយមក ចក្រភពអង់គ្លេស បានបញ្ជូនគ្រូយោធាទៅកាន់ភាគខាងកើតប្រទេសអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងក្នុងតំបន់ ត្រូវបានបង្រៀនអំពីការសង្គ្រោះបឋម និងយុទ្ធសាស្ត្រការពារ។

បន្ទាប់ពីអាមេរិក និងអង់គ្លេស គេក៏បានឃើញវត្តមានគ្រូបង្វឹកនៅបណ្តាលប្រទេសលោកខាងលិចជាច្រើនទៀត ក៏បានផ្តើមបង្វឹកទាហានអ៊ុយក្រែន ជាបន្តបន្ទាប់ រហូតដល់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីបានកើតឡើង៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ