មនុស្សយ៉ាងតិច១៤នាក់ស្លាប់បន្ទាប់ពីទូកមួយគ្រឿងរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវអគ្គីភ័យឆាបឆេះឡើងនៅកណ្តាលសមុទ្រជិតខេត្តEast Nusa Tenggara
2 ឆ្នាំ មុន
(ឥណ្ឌូនេស៊ី)៖ មនុស្សយ៉ាងតិច១៤នាក់ស្លាប់បន្ទាប់ពីទូកមួយគ្រឿងរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវអគ្គីភ័យឆាបឆេះឡើងនៅកណ្តាលសមុទ្រជិតខេត្តEast Nusa Tenggara ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន CAN នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
បើយោងតាមការបញ្ជាក់របស់ មន្ត្រីសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី ទីភ្នាក់ងារសង្គ្រោះនិងរុករកក្នុងតំបន់បានបង្ហាញពីរូបក្រុមសង្គ្រោះជួយទាញមនុស្ស រួមមានទាំងទារកនិងកុមារ ឡើងលើទូកសង្គ្រោះមួយផ្សេង ទៀតចេញពីសមុទ្រដែលមានរលកធំ។
គួរបញ្ជាកថា ប្រតិបត្តិការសង្គ្រោះនៅតែបន្ត ហើយមនុស្សយ៉ាងតិច៣១២នាក់ ត្រូវបានជួយសង្គ្រោះរួចរស់មានជីវិត។ យ៉ាងណាក៏ដោយមកដល់ពេលនេះ គេនៅមិនទាន់បានដឹងពីមូលហេតុដែលទូកឆេះ ហើយក៏មិនទាន់បានដឹងពីបំណងនៃការធ្វើ ដំណើររបស់ទូកដែលត្រូវភ្លើងឆេះ នោះដែរ ខណៈអាជ្ញាធរកំពុងបើកការសើបអង្កេត៕