(តង់ហ្សានី)÷ អាជ្ញាធរតង់ហ្សានី បានប្រមូលអ្នកពន្លត់អគ្គីភ័យជាង៦០០នាក់ ដើម្បីពន្លត់ភ្លើងនៅលើភ្នំ គីលីម៉ានចារ៉ូ (Kilimanjaro) ដែលជាភ្នំខ្ពស់បំផុតរបស់ទ្វីបអាហ្រ្វិក។ លោក នូឌីន បាប៊ូ (Nurdin Babu) ស្នងការតំបន់ គីលីម៉ានចារ៉ូ បាននិយាយថា អ្នកពន្លត់អគ្គីភ័យត្រូវបានទាញចេញពីកងកម្លាំងពន្លត់អគ្គីភ័យ និងជួយសង្គ្រោះតង់ហ្សានី ឧទ្យានជាតិតង់ហ្សានី ប៉ូលីស ក្រុមកាយរឹទ្ធិ សមាជិកនៃកងជីវពល និងផ្នែកឯកជនផងដែរ។
លោក បាប៊ូ បាននិយាយថា ភ្លើងបានឆាបឆេះកាលពីយប់ថ្ងៃសុក្រ នៅរយៈកំពស់ប្រហែល៤,០០០ ម៉ែត្រនៅផ្នែកខាងត្បូងនៃភ្នំ ហើយត្រូវបានរីករាលដាលយ៉ាងឆាប់រហ័សដោយខ្យល់បក់ខ្លាំង។ លោកបានបន្តថា គាត់សង្ឃឹមថា ភ្លើងនឹងអាចពន្លត់បាននៅយប់នេះដោយក្រុមអ្នកពន្លត់អគ្គិភ័យដ៏ខ្លាំង៦០០នាក់។ នៅរសៀលថ្ងៃសៅរ៍ បាប៊ូ (Babu) បាននិយាយថា គាត់បានហោះពីលើភ្នំជាមួយក្រុមអ្នកជំនាញសម្រាប់ការស្ទាបស្ទង់ពីលើអាកាស ដើម្បីវាយតម្លៃការខូច ខាតដែលបណ្តាលមកពីភ្លើង ប៉ុន្តែបេសកកម្មត្រូវបានឈប់សម្រាក ដោយសារតែផ្សែងខ្លាំង និងអាកាសធាតុមិនល្អ៕