(ភ្នំពេញ)៖ គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ ២០២២ មាន ២០០០គម្រោង ដែលមានទុនវិនិយោគប្រមាណ ១ ២០៦ លានដុល្លារ បានដំណើរការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
បើតាមរបាយការណ៍ គិតចាប់ពីផ្តើមអនុវត្តឆ្នាំ ២០០០ ដល់រយៈពេល ៦ខែ ឆ្នាំ ២០២២ ក្រសួងបានចេញលិខិអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥៧ ៥៩០ គម្រោង និងទុនវិនិយោគសរុបប្រមាណ ៦៦ ២០៥ លានដុល្លារ។ស្ថិតក្នុងបរិបទដែលប្រទេសជាតិមានស្ថេរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ការវិនិយោគក្នុងវិស័យសំណង់ទាំងក្នុងស្រុក និងក្រៅប្រទេសមានសម្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
របាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបញ្ជាក់ទៀតថា ក្នុងនោះ គម្រោងខ្ពស់ៗ ចាប់ពី ៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២៤៧២ អគារ គម្រោង បុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៤៨២គម្រោង៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ