ស្រុកកំពង់ត្របែក ៖ ប្រជាពលរដ្ឋរស់នៅភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បាននាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បាន ១០០ភាគរយ ហើយមិនគូសសន្លឹកឆ្នោតចោលឡើយសូម្បីតែ១សន្លឹក ។យោងតាមលទ្ធផលក្រៅផ្លូវការដែលអង្គភាពសារព័ត៌មាន NP ទទួលបាន សន្លឹកឆ្នោតសរុបដែលទទួលនៅការិយាល័យភូមិបី មានចំនួន625សន្លឹក ក្នុងនោះ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានចំនួន625 សម្លេង ដោយមិនមានការគូសសន្លឹកឆ្នោតចោលនោះទេ។ 

គួរជម្រាបថា បើយោងតាមលទ្ធផលក្រៅផ្លូវការ គិតត្រឹមម៉ោង៩៖០០នាទី នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីចំនួនសន្លឹកឆ្នោតមិនបានការ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថា មានចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូតដល់ ៥៩៤ ៦៥៩សន្លឹក។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ