អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនៅចុងសប្តាហ៍កន្លងទៅបាន បញ្ជាក់ជូនសាធារណជន អ្នកលេងបណ្តាញសង្គម ក៏ដូចជា Page ដែលបាន comment ឆ្លើយតបក្នុង page ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងអ្នកដែលត្រូវបានលោក អធិការស្រុក អញ្ជើញ អ្នកcomment សួរថាតើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ធ្វើប៉ុន្មានថ្ងៃបានជាយូរដែរ ហើយពេលនោះ លោកអធិការ ក៏បានហៅឈ្មោះ សឿង សុភ័ក្រ ដែលជាអ្នក comment ក្នុងPage ស្នងការដ្ឋាននគរបាលខេត្ត មកធ្វើកិច្ចសន្យា អប់រំ ដើម្បីបញ្ឈប់ នូវពាក្យសរសេរcommentខាងលើ ដែលនេះគឺជាការខុសឆ្គង របស់សមត្ថកិច្ចសម្រាប់បងប្អូនប្រជាពលរដ្ឋ ។

ក្នុងនាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ សូមធ្វើការអធ្យាស្រ័យនិងកែតម្រូវឡើងវិញ នូវការធ្វេសប្រហែសរបស់អធិការដ្ឋាននគរបាល ស្រុកសណ្តាន់ ដែលបានអញ្ជើញឈ្មោះ ខាងលើមកធ្វើកិច្ចសន្យា (មិនមែនធ្វើកិច្ចសន្យាទេ គឺធ្វើការបំភ្លឺ ពាក់ព័ន្ធនិងការខ្វះឯកសារ របស់បុគ្គលនេះ)អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកលេងបណ្តាញសង្គម មេត្តាយោគយល់ និង អធ្យាស្រ័យ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ