(ភ្នំពេញ)៖ខាងក្រោមនេះជាសំណេររបស់ជនរងគ្រោះ ដែលរងការបាញ់សម្លាប់ពីអតីតឧកញ៉ា ស្រី ស៊ីណា ដោយបានបញ្ជាក់ថា ពេលដែលឃាតករូបនេះ បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ប្រឆាំងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមគណនីហ្វេសបុករបស់ ជនរងគ្រោះ ឈ្មោះ(No Nak Zer) ដែលរងការបាញ់សម្លាប់ពីអតីតឧកញ៉ា ស្រី ស៊ីណា​ បង្ហោះនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្ងៃនេះខ្ញុំមានរឿងចង់ជម្រាបពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថា: បន្ទាប់ពីសាលាដំបូងបានចេញនូវសេចក្តីសម្រេចអោយជន ស្រី សុីណា (ឃាតករ) ជាប់ពន្ធធនាគាររយៈពេលសរុប 31 ឆ្នាំ និងការសងសំណងមកកាន់ពួកខ្ញុំដែលជាជនរងគ្រោះនិងក្រុមគ្រួសារនៃសពក៏ដោយ ប៉ុន្តែរឿងក្តីរបស់ពួកយើងមិនទាន់បានបញ្ចប់នៅឡើយទេដោយឃាតករ មិនពេញចិត្តការកាត់ក្តីរបស់សាលាដំបូងឡេីយនឹងបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត ដូចច្នេះសូមពុកម៉ែបងប្អូនកុំយល់ច្រឡំថារឿងក្តីរបស់ពួកខ្ញុំបានបញ្ចប់ ហេីយពួកខ្ញុំក៏មិនទាន់ទទួលបានសំណងនៅឡេីយទេ។(តាមច្បាប់ចែងភាគីទាំងសងខាងបេីមានមិនពេញចិត្តជាមួយសេចក្ដីសម្រេចរបស់សាលាដំបូងគឺមានសិទ្ធិប្ដឹងតវ៉ាឡេីងទៅសាលាបន្ទាប់)

ជាចុងក្រោយខ្ញុំសូមអរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកបានជួយស្វែងរកយុត្តិធម៌ជូនពួកខ្ញុំដែលជាជនរងគ្រោះតាំងពីថ្ងៃកេីតហេតុដំបូងរហូតមកទល់ពេលនេះ និងបានចាត់ឲ្យក្រុមមេធាវីស្ម័គ្រចិត្តតេជោសែនមកជួយការពារក្ដីដល់ពួកខ្ញុំដោយមិនគិតកម្រៃ ព្រមទាំងផ្តល់ជំនួយជាថវិការ និងជួយសម្រួលការព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យ សូមសម្ដេចប្រកបទៅដោយ កម្លាំងកាយពល រឹងមាំ និង ជាម្លប់សន្តិភាពរហូតទៅ។

ហេីយក៏សូមថ្លែងអំណរគុណចំពោះពុកម៉ែបងប្អូនទាំងអស់ដែលបានផ្ដល់ជំនួយមកកាន់ខ្ញុំក្នុងកំឡុងពេលសម្រាកព្យាបាល និងក្ដីអាណិតមេត្តាមកកាន់ពួកខ្ញុំទាំងអស់គ្នា និងសូមអរគុណដល់មន្ទីរពេទ្យ កាល់ម៉ែត ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលមកដល់រូបខ្ញុំផ្ទាល់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ