ស្ថានទូជប៉ុនប្រចាំប្រទេសកម្ពុជា នារាត្រីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ៖ 

១. រដ្ឋាភិបាលជប៉ុនសូមស្វាគមន៍ ចំពោះវឌ្ឍនភាពកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានធ្វើឡើងនាថ្ងៃទី២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី ដែលបានពិភាក្សាអំពីការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឯកភាពគ្នាលើការបង្កើតក្រុមសង្កេតការណ៍អាស៊ាន(AOT) ដែលជាការរួមចំណែកក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់កាន់តែមានភាពច្បាស់លាស់។

២. រដ្ឋាភិបាលជប៉ុនក៏សូមសម្តែងនូវការគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានដែលបានគាំទ្រដល់ការពិភាក្សារវាងប្រទេសកម្ពុជានិងថៃ។

៣. ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា។ ក្នុងន័យនេះ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ