សម្តេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀន
ស្ទឹងត្រែង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរខេត្តស្ទឹងត្រែងត្រូវបង្ក្រាប និងទប់ស្កាត់ឲ្យបាននូវការចរាចរ លួចលាក់ជូញដូរនូវសារធាតុញៀនដោយសុខច្បាប់ ព្រោះជាខេត្តមួយជាប់ព្រំដែន ដែលឧក្រិដ្ឋជនតែងតែងលួចលាក់ជូញដូរ និងចរាចរណ៍ឆ្លងកាត់សារធាតុញៀន។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរខេត្តស្ទឹងត្រែងត្រូវបង្ក្រាបនិងទប់ស្កាត់ឲ្យបាននូវការចរាចរលួចលាក់ជូញដូរនូវសាធាតុញៀនដោយសុខច្បាប់ ដោយសារខេត្តស្ទឹងត្រែងជាខេត្តមួយជាប់ព្រំដែនដែលឧក្រិដ្ឋជនគ្រឿងញៀនតែងតែងលួចលាក់ជូញដូរ និងចរាចរណ៍ឆ្លងកាត់នូវសារធាតុញៀនខុសច្បាប់។
សម្ដេចក្រឡាហោម បន្ថែមថា ចំណែកមន្ត្រីនគបាលទាំងអស់ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ ការថែរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ សុខសុវត្ថិភាពសង្គម និងទប់ស្កាត់ឲ្យបាននូវការចរាចរជូញដូញដូររក្សាទុកនូវសារធាតុញៀននេះផងដែរ។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិគឺជាការងារចាំបាច់ដែលត្រូវ តែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឲ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញ បច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឲ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្ដាប់ធ្នាប់សធារណៈ និង សុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ១ នៅពេលនេះ។ ហើយសម្ដេចក្រឡាហោម ក៏បានថ្លែងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយដ្ឋាន បណ្តុះបណ្តាលនិងសាលានគរបាលជាតិភូមិភាគ១ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ព្រម ទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌គុណភាព៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ