ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រមើលថាប្រសិនជាក្រុមប្រឆាំងបានកាន់អំណាចនោះសង្គ្រាមផ្ទៃក្នុងកម្ពុជា និងសង្គ្រាមរវាងកម្ពុជាជាមួយប្រទេសជិតខាងនឹងកើតឡើង ដោយសារកត្តា២គឺ គោលនយោបាយរឹបអូសទ្រព្យសម្បត្តិពីអ្នកមានយកទៅឱ្យអ្នកក្រ និងការប្រកាសចង់បានទឹកដីដែលបាត់បង់មកវិញ។

សម្ដេចតេជោថាគោលនយោបាយរបស់ពួកគេបែបនេះគឺជាគោលនយោបាយគ្រោះថ្នាក់សម្រាប់ជាតិនិងប្រជាជន សម្ដេចក៏ជំរុញឱ្យក្រុមប្រឆាំងដាក់ក្នុងគោលនយោបាយរបស់ពួកគេផងសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ។

សូមជម្រាបថា នេះជាការថ្លែងរបស់សម្ដេចតេជោក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ