សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណាមួយ ជេរប្រមាថអ្នកដទៃ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងណែនាំដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា នៅពេលខាងមុខ ប្រសិនបើមានអ្នកសារព័ត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាបណ្ណពួកគេតែម្ដង។
សម្ដេចតេជោ បន្តថា រាជរដ្ឋាភិបាល ផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការនិយាយបញ្ចេញមតិ តែរាជរដ្ឋាភិបាល មិនបានផ្ដល់សិទ្ធិជេរប្រមាថអ្នកដទៃ ឡើយ។
សម្ដេចតេជោ បានបន្ថែមថា «ថ្ងៃក្រោយ កាញារីទ្ធ អាក្រុមណាចេញមកជេរ បិទវាទៅ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកទៅ ហើយវាឡាយហ្វេសប៊ុក ឬមួយជេរ អាហ្នឹងរឿងរបស់វាៗ»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ