(បរទេស)៖អាជ្ញាធរក្នុងតំបន់ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឆេះភោជនីយដ្ឋានសាច់អាំងមួយកន្លែងក្នុងទីក្រុង យិនឈួន បានកើនឡើងដល់៣១នាក់។ ការផ្ទុះនេះកើត ឡើងនៅវេលាម៉ោង៨ និង៤០នាទីយប់.នៅលើផ្លូវដ៏មមាញឹកមួយក្នុងសង្កាត់ ស៊ីងឆីង(Xingqing) នៃខេត្ត យិនឈួន ដោយ សារតែការលេចធ្លាយឧស្ម័នប្រេងរាវចេញពីកន្លែងសាច់អាំង។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមគណៈកម្មា ធិការតំបន់ស្វយ័ត នីងហ្យាហុយ(Ningxia Hui) នៃបក្សកុម្មុយនិស្តចិន បានឱ្យដឹងថា ការផ្ទុះនេះបានបណ្តាលឱ្យមានអ្នករងគ្រោះចំនួន៣៨ នាក់ ដោយមនុស្ស ៣១ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ ខណៈមនុស្ស៧នាក់រួមទាំងម្នាក់ស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរ ដែលកំពុងទទួល ការព្យាបាល។
គ្រូពេទ្យជំនាញចំនួន៤នាក់ បានចុះទៅដល់កន្លែងកើតហេតុ ជាមួយក្រុមការងាររួម ដើម្បីអនុវត្តជំនួយសង្គ្រោះបន្ទាន់។ ក្រុមសង្គ្រោះមូលដ្ឋានបានបញ្ជូនមនុស្សចំនួន ១០២នាក់ និងរថយន្ត ២០គ្រឿងទៅកាន់កន្លែងកើតហេតុ។ ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់នៅម៉ោង៤ទៀបភ្លឺថ្ងៃព្រហស្បតិ៍៕