ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាថ្ងៃ ទី៦ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ បានអញ្ជើញទទួល សម្ភារប្រើប្រាស់ សម្រាប់ ការពារប្រយុទ្ធប្រឆាំងទៅនឹង ជំងឺកូវីដ-១៩ (COVID-19) ពី ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី។
 
សម្ភារដើម្បីការពារខ្លួន ប្រយុទ្ធប្រឆាំងទៅនឹងជំងឺ កូវីដ-១៩ ដែលក្រសួងមហាផ្ទៃ ទទួលនាពេលនេះ រួមមាន ៖ ទឹកលាងដៃសម្លាប់មេរោគ ចំនួន២០០ដប និងម៉ាសពេទ្យ ចំនួន១០.០០០ ម៉ាស់ ព្រមទាំង សម្ភារៈមួយចំនួនទៀត ផងដែរ ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែង  អំណរគុណចំពោះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី  ដែលបានជួយឧបត្ថម្ភមកដល់ ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់  ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺ កូវីដ-១៩ ដែល កំពុងកើតមានឡើង នៅកម្ពុជា។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា សម្ភារដែលក្រសួងមហាផ្ទៃ ទទួលបាននាពេល នេះ ក៏ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់នូវ កូវីដ-១៩ ដ៏កាចសាហាវ ដែលកើតឡើងទូទាំងពិភពលោក៕ដោយ ៖ E C

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ