សម្ដេចតេជោ ហ៊ុន សែន អរគុណ អាជីវករលក់ស្រូវអង្ករទូទាំងប្រទេសដែលលក់ស្រូវអង្ករក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ អំឡុងពេលប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩

អរគុណបងប្អូនអាជីវករលក់ស្រូវអង្ករទូទាំងប្រទេសដែលបើកដំណើរការលក់ស្រូវអង្ករក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ ដើម្បីប្រជាពលរដ្ឋយើងមានភាពងាយស្រួលក្នុងការទិញយកទៅទទួលទាន ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ នេះបើយោងតាមគេហេទំព័រហ្វេសបុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

អរគុណបងប្អូនអាជីវករទាំងអស់ដែលមានការយល់ដឹងខ្ពស់ពីវិធីការពារមិនអោយឆ្លងរោគកូវីឌ-១៩ ពីម្នាក់ទៅម្នាក់ គឺពីអ្នកលក់ទៅអ្នកទិញ និងពីអ្នកទិញទៅអ្នកលក់ និងពីអ្នកទិញទៅអ្នកទិញ។ សូមបងប្អូនសហការ និងបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ និងសូមពាក់ម៉ាសការពារអោយបានគ្រប់ៗគ្នា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ