ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២០២១។

ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា រួមជាមួយលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អភិបាលរាជធានីភ្នំពេញ អភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ និងចៅសង្កាត់ និងតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៉ីវិល។

បើតាមរបាយការណ៍របស់លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានទទួល និងបានធ្វើការបូកសរុបលើទម្រង់ពិន្ទុសូចនាករដែលបានបំពេញដោយរដ្ឋបាលសាមីនីមួយៗ ពិនិត្យឃើញថា រដ្ឋបាលឃុំ សង្កាត់ចំនួន៤១៧ រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៦១ និងរដ្ឋបាលរាជធានី ខេត្តចំនួន៧ បានចូលរួមប្រកួតក្នុងកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់យកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក បានបន្តថា ផ្អែកតាមលទ្ធផលនៃការបូកសរុបពិន្ទុ និងផ្អែកលើការជ្រើសរើសដោយវិធីសាស្ត្រចៃដន្យរដ្ឋបាលឃុំ សង្កាត់ចំនួន១៤៧ រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៣៦ រដ្ឋបាលរាជធានី ខេត្តទាំង៧ ត្រូវបានកំណត់ជ្រើសរើសសម្រាប់ធ្វើសុពលភាពទិន្នន័យពិន្ទុសូចនាករក្នុងចំណោមរដ្ឋបាលដែលបានចូលរួមប្រកួតកម្មវិធីដកបទពានរង្វាន់។ តាមរយៈការបំពេញទម្រង់ពិន្ទុសូចនាកររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើសុពលភាពទិន្នន័យពិន្ទុសូចនាករ សេវាសង្គម និងការបូកសរុបពិន្ទុសូចនាករខាងលើបានបង្ហាញថា ចំណាត់ថ្នាក់ពានរង្វាន់ផ្កាយ សេវាសង្គមរបស់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ទទួលបានលទ្ធផល៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ