កាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ យោងសេចក្តីសម្រេចរបស់អភិបាលខេត្តក្រចេះបានសម្រេចបញ្ចប់តួនាទី ភារកិច្ច ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ខេត្តក្រចេះ ចំនួន៣រូប។ ការសម្រេចនេះ ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បន្ទាប់ពីរកឃើញថា បុគ្គលទាំង ៣រូបនេះ មានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ តាមរយៈការបើកដៃឲ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។

គួរជម្រាបថា ការសម្រេចដកឆ្មាំទន្លេនៅតំបន់កាំពីចំនួន៣រូបនាពេលនេះ ត្រូវបានលោកស្រី អ៊ឹម រចនា ពន្យល់ថា ធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ ទាំងតាមរយៈការស៊ើបអង្កេតរបស់មន្ដ្រីជំនាញនៃក្រសួងផង និងតាមរយៈសម្ដីផ្ទាល់របស់ជនសង្ស័យក្នុងបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ដែលបានបង្ក្រាបនាពេលថ្មីៗនេះផង។ បើតាមលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ ការអភិរក្សធនធានជលផល គឺជាការងារដែលក្រសួងផ្ដល់អាទិភាព មិនចាញ់ការងារដទៃទៀតឡើយ ជាពិសេសការអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ