(អាមេរិក)៖  លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

គេកត់សម្គាល់ថា ក្នុងពិធីស្បថចូលកាន់តំណែងបានប្រព្រឹត្តទៅក្រោមការចូលរួមពីមន្ត្រីកំពូលៗ មេដឹកនាំអន្តរជាតិ អ្នកការទូត មហាសេដ្ឋីពិភពលោក ព្រមទាំងប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់។

ការវិលត្រឡប់មកកាន់តំណែងកំពូលរបស់មហាសេដ្ឋីរូបនេះ ត្រូវបានគេមើលឃើញថាជាជ័យជម្នះដ៏ធំធេងសម្រាប់អ្នកគាំទ្ររបស់លោក ខណៈអ្នកខ្លះទៀតនៅតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោលនយោបាយរបស់លោក។ ទោះជាយ៉ាងណា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់សហរដ្ឋអាមេរិក ហើយពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរដ្ឋបាលទីពីររបស់លោក ដូណាល់ ត្រាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ