សម្ដេចតេជោ ហ៊ុន សែន ៖ពិភពលោកកំពុងស្រែករកសន្តិភាព ខណៈសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តឡើងកម្ដៅ
3 ឆ្នាំ មុន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងស្រែករកសន្តិភាព ខណៈសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តឡើងកម្ដៅ។សម្ដេចតេជោ ហ៊ុន សែន លេីកឡេីងបែបនេះក្នុងកម្មពីធីអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ។
ការឡើងកម្ដៅនេះសម្ដេចតេជោ ហ៊ុន សែន សំដៅទៅលើការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ីជាមួយអង្គការណាតូ ទោះបីមានការបោះឆ្នោតដាក់ទណ្ឌកម្ម ជាច្រើនលើកច្រើនសារ ពីសំណាក់បណ្ដាប្រទេសលោកខាងលិច ក៏ដូចជាការខ្វែងគំនិតគ្នា នៅក្នុងសហគមន៍អឺរ៉ុប ជុំវិញការដាក់សម្ភាធលើរុស្ស៊ី៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ