(ភ្នំពេញ)៖អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួន​មន្ត្រីច្បាប់មួយរូប​ទៅតុ​លាការ បន្ទាប់ពីរកឃើញថា ជនសង្ស័យរូបនេះ បានប្រព្រឹត្តល្មើសច្បាប់ប្រឆាំងអំពើពុករលួយ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

 តាមសេចក្ដីប្រកាសព័ត៌មាន របស់ អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា បុរសរូបនេះ​បាន​ប្រព្រឹត្ត​ល្មើសបញ្ញត្តិក្នុងមាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌនៃមាត្រា ៣២ នៃច្បាប់ស្ដីពី​ការប្រឆាំង​អំពើ​ពុករលួយ។បុរសជនសង្ស័យ ឈ្មោះ ទូច ទិត្យវឌ្ឍនា អាយុ ២៧ ឆ្នាំ ជាមន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្តិ ពាក្យបណ្ដឹង និងអន្តរជាតិ។

 អង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមថា ជនសង្ស័យបានប្រើប្រាស់វិធីនានា​ក្នុងពេលដែល ខ្លួនកំពុងទទួលខុសត្រូវពិនិត្យពាក្យបណ្ដឹង​ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែល​ខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្ដីក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន​ហើយទាញយកប្រយោជន៍ពីពាក្យបណ្ដឹង​ដែលខ្លួនមិនទទួលបន្ទុក៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ