កម្ពុជា ស្នើមេដឹកនាំយោធាភូមា ឲ្យពិនិត្យពិចារណាផ្ទេរ លោកស្រី អោង សានស៊ូជី ត្រឡប់ទៅឃុំខ្លួនក្នុងផ្ទះវិញ
ភ្នំពេញ៖ កម្ពុជា បានដាក់សំណើទៅកាន់ មេដឹកនាំយោធាមីយ៉ាន់ម៉ា ឲ្យពិនិត្យពិចារណាផ្ទេរ លោកស្រី អោង សានស៊ូជី ត្រឡប់ ទៅ ឃុំនៅ ក្នុងផ្ទះវិញ ខណៈប្រទេសធំៗចំនួន៤ មានបារាំង អាមេរិក អឺរ៉ុប និងអូស្ត្រាលី សម្ដែងការកោតសរសើរ ។
កាលពីថ្ងៃទី២ កក្កដា ប្រេសិតពិសេសបានពិភាក្សា ប្រកបដោយផ្លែផ្កាជាមួយ លោក Christian Lechervy ឯកអគ្គរដ្ឋទូតបារាំង លោក Thomas L. Vajda ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Ranieri Sabatucci ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងលោកស្រី Angela Corcoran ភារធារីនៃស្ថានទូតអូស្ត្រាលី ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ កក្កដា បានបញ្ជាក់ថា «កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃ 5PC និងការវាយតម្លៃលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាក្នុងផ្នែកមនុស្សធម៌ ជាពិសេសសារទំនាក់ទំនងចំនួនពីរនាពេលថ្មីៗ ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងសំណើ ផ្ទេរ លោកស្រី អោង សានស៊ូជី ឱ្យត្រឡប់ ទៅ ឃុំនៅ ក្នុងផ្ទះវិញ» ។
សូមរំលឹកថា កាលពីថ្ងៃទី១០ មិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឲ្យពិចារណាឡើងវិញ នូវការអនុវត្តការកាត់ ទោសប្រហារជីវិតដល់ អ្នកប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ