(ភ្នំពេញ)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតអង្គការ
សហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២១​ខែកញ្ញា ឆ្នាំ២០២២។ ខណៈសម្តេតេជោ នឹងបន្តទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសពឯកឧត្តមសុីនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន។

បើយោងតាមផេកផ្លូវការរបស់សម្តេចតេជោ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា «បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់!ថ្ងៃស្អែក២១កញ្ញា២០២៣ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតអង្គការ
សហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសពឯកឧត្តមសុីនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន»។
 
សម្តេចតេជោ បន្ថែមថា «ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅ
សហរដ្ឋអាមេរិកនិងកាណាដានិងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបានអាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លីនិងមានកម្មវិធីច្រើន។ម្យ៉ាងទៀតយើងក៍ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើយដែរ។សង្ឃឹមថាបងប្អូននឹងមានការ
យោគយល់។សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ»៕
 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ