(កូរ៉េខាងជើង)៖ក្នុងខួបលើកទី៧៧នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញប្រតិកម្ម ចំពោះសហរដ្ឋអាមេរិក, ជប៉ុននិងកូរ៉េខាងត្បូង ហើយប្តេជ្ញាចាត់វិធានការសងសឹក ក្នុងនោះរួមទាំងការពង្រឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានKCNA កាលពីថ្ងៃអាទិត្រ ខែកុម្ភៈ ឆ្នាំ២០២៥។ 

លោក គីម ថ្លែងថា សម្ព័ន្ធភាពយោធាត្រីភាគីនោះ បានបង្កជាការគំរាមយ៉ាងធំចំពោះកូរ៉េខាងជើង ព្រោះវាជាផែនការរៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីប្រែក្លាយតំបន់នេះឲ្យក្លាយទៅជាប្លុកយោធាដូចទៅនឹងអង្គការណាតូ ហើយបង្កអស្ថិរភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងចោទជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះបរិយាកាសសន្តិសុខចំពោះកូរ៉េខាងជើង។ 

ស្របពេលជាមួយគ្នានោះ លោកគីម ប្រកាសថា ដើម្បីឆ្លើយតបទៅការគំរាមកំហែងទាំងនេះ ទីក្រុងព្យុងយ៉ាងនឹងពង្រីកថែមទាំងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ