ភ្នំពេញ៖ ពិតជាដំណឹងដ៏គួរឲ្យក្រៀមក្រំមួយដែលកាលពីពេលថ្មីៗនេះ អ្នកនាងឆៃ លីដាឡែន បានបង្ហោះលើ បណ្តាញសង្គមផ្ទាល់ខ្លួនរបស់អ្នកនាង អំពីដំណឹងបាត់បង់ សាច់ញាតិ ដល់ទៅពីរនាក់ ក្នុងពេលតែមួយយ៉ាងគួរឲ្យអាណិត។
ជាក់ស្តែង បើយោងតាមការបង្ហោះ របស់អ្នកនាងឆៃ លីដាឡែន បានសរសេររៀបរាប់ថា៖ ក្នុងខែនេះ ហេតុអីខ្ញុំត្រូវបាត់បង មនុស្សជាទីស្រលាញ់ខ្ញុំ ដល់ទៅ២នាក់អញ្ចឹង? ដំបូងលោកណុប បាយ៉ារិទ្ធ ឆាតមកប្រាប់ តែខ្ញុំមិននឹកស្មានថា អ៊ុំខ្ញុំទេ តែដល់ខ្ញុំទទួលដំណឹង ពីគ្រួសារខ្ញុំ ទើបខ្ញុំដឹងថាអ៊ុខ្ញុំ ស្លាប់ដោយសារជំងឺCOVID-19 នៅប្រទេសបារាំង រំលងមិនបានប៉ុន្មានថ្ងៃផង ខ្ញុំមកដល់ស្រុកកំណើតមីងខ្ញុំក៏ត្រូវស្លាប់ម្នាក់ទៀត ដោយជំងឺមហារីកកូនកណ្តុរ ក្នុងសួត សូមវិញាណក្ខន័អ៊ុ និងមីង ទៅកាន់សុគតិភពចុះ សូមឲ្យជាតិក្រោយ សូមឲ្យអ៊ុ និងមីង មានសុខភាពល្អនឹង អាយុវែង RIP។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏ក្រៀមក្រំនេះ គេក៏ឃើញមានមិត្តៗសិល្បៈ និងអ្នកគាំទ្ររបស់ អ្នកនាងឆៃ លីដាឡែន ជាច្រើនក៏បានចូលមកជួយលើកទឹកចិត្តនិងព្យាយាមឲ្យអ្នកនាង តស៊ូបន្តទៅមុខទៀត កុំបាក់ទឹកចិត្តផងដែរ។ គួរបញ្ជាក់ផងដែរថាអ៊ុរបស់តារាស្រីរូបនេះដែលស្លាប់ដោយសារតែCovid-19 គឺនៅប្រទេសបារាំង៕
អត្ថបទទាក់ទង
-
តារាកំប្លែង សំ ប៉ូលីដា ហែកកេរ្តិ៍តារាសម្តែង ព្រីម មន្ថា
-
តុក្កតារចនាបទខ្មែរ តំណាងឆ្នាំថ្មីចេញជាផ្លូវការ ស្រស់ស្អាតខ្លាំងណាស់
-
នាយ ពាក់មី ប្រកាសផ្អាក់ កម្មវិធីកំសាន្តប្រចាំឆ្នាំ