ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ នៅទីស្តីការក្រសួងមហាផ្ទៃ អំពីករណីបង្រ្កាបបទល្មើស ជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់។

ការដឹកនាំកិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាដាច់ណាត់ កាលពីចុងសប្ដាហ៍កន្លងទៅ ឲ្យមន្ត្រីមូលដ្ឋាន ធ្វើការចុះបង្ក្រាបបទ ល្មើសល្បែងស៊ីសង  ខុសច្បាប់ គ្រប់ទម្រង់ដែលកើតមាន។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅព្រឹកនេះ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ព្រមទាំងអគ្គស្នងការ និង ស្នងការ នគរបាលខេត្ត-ក្រុង និងកងរាជអាវុធហត្ថលើផ្ទៃជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ