(បរទេស)៖ ក្រុមកំប្លែងចិនមួយក្រុមត្រូវបានពិន័យជាប្រាក់ ១៤.៧លានយន់ (២.១លានដុល្លារអាមេរិក) ជុំវិញរឿងកំប្លែងអំពីយោធា ដែលលើកពាក្យស្លោកពីប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) ដែលប្រដូចអាកប្បកិរិយាឆ្កែរបស់តារាកំប្លែងទៅនឹងការប្រព្រឹត្តរបស់យោធា ដែលបានធ្វើឲ្យអាជ្ញាធរមានការខឹងសម្បារ។ពួកគេបាននិយាយថា រឿងកំប្លែង លី ហាវស៊ី (Li Haoshi) បាន ធ្វើឱ្យកងទ័ពប្រជាជនអាម៉ាស់ដោយ ក្រុមហ៊ុនបានទទួលយកការពិន័យ និងបញ្ចប់កិច្ចសន្យារបស់លោក Li ។នេះបើតាមសេចក្តិរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

 

ការលើកឡើងបែបប្រមាថនេះបានធ្វើឡើងក្នុងអំឡុងពេលសម្តែងក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅពេលលោក Li (តារាកំប្លែង) បាននិយាយទៅកាន់សត្វឆ្កែពីរក្បាលដែលលោកបានចិញ្ចឹមដែលកំពុងដេញសត្វកំប្រុក។ ដែលពាក្យស្លោកនេះគឺជាពាក្យស្លោកដែលប្រធានាធិបតី Xi បានលើកឡើងក្នុងឆ្នាំ ២០១៣ ជាគោលដៅសម្រាប់យោធាចិន។យ៉ាងណាមិញអាជ្ញាធរក្រុងប៉េកាំងបាននិយាយថា ពួកគេបានចាប់ផ្តើមការស៊ើបអង្កេតមួយកាលពីថ្ងៃអង្គារ ដោយបានផាកពិន័យជាសាច់ប្រាក់ចំនួន ១.៣២លានយន់នៃអ្វី ដែលចាត់ទុកថា ជាប្រាក់ចំណូលខុសច្បាប់ ហើយបានពិន័យក្រុមហ៊ុនចំនួន ១៣.៣៥ លានយន់ទៀត នេះបើយោងតាមសារព័ត៌មាម ស៊ីនហួរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ