នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បង្ហាញវិធីសាស្ត្របង្កេីត QR Code Wi-Fi ដោយប្រេីប្រាស់កម្មវិធី Shortcuts
2 ឆ្នាំ មុន
(នាយកដ្ឋានព័ត៌មានវិទ្យា)៖វិធីសាស្ត្របង្កេីត QR Code Wi-Fi ដោយប្រេីប្រាស់កម្មវិធី Shortcuts!
ក្នុងអត្ថបទចុះផ្សាយកន្លងមក ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា បានលើកយកវិធីសាស្ត្រក្នុងការប្រេីប្រាស់កម្មវិធី Shortcuts ដេីម្បីជូនដំណឹងនៅពេលសាកថ្មទូរស័ព្ទពេញ ប៉ុន្តែថ្ងៃនេះក្រុមការងារ សូមលើកយកវិធីសាស្ត្រមួយផ្សេងទៀត ដោយប្រេីប្រាស់កម្មវិធី Shortcuts ដើម្បីធ្វើឲ្យលោកអ្នកងាយស្រួលស្កេន QR Code Wi-Fi ដោយសង្ខេបជូន ដូចខាងក្រោម៖
១) បើកកម្មវិធី Shortcuts នៅក្នុងប្រព័ន្ធប្រតិបត្តិការiOS -> ជ្រេីសរេីស “+” រួចហើយដាក់ឈ្មោះឲ្យ Shortcuts របស់អ្នក
២) រេីសរេីស "Add Action" -> ស្វែងរកពាក្យ “Text” រួចវាយបញ្ចូលពាក្យ ដែលមានទម្រង់ "WIFI:S:YourWIfiName;T:WPA;P:YourPassword;;"
បញ្ជាក់៖
-ត្រង់ពាក្យ "YourWifiName" សូមបញ្ចូលឈ្មោះ Wi-Fi របស់អ្នក
-ត្រង់ពាក្យ "YourPassword" សូមបញ្ចូលលេខកូតសម្ងាត់របស់ Wi-Fi របស់អ្នក
៣) បន្ថែម Action ថ្មី “Generate QR code from Text” -> បន្ថែម Action ថ្មីមួយទៀត “Quick Look”
បន្ទាប់ពីអនុវត្តវិធីសាស្ត្រទាំង៣ ខាងលេី លោកអ្នកនឹងអាចដំណើរការ ឬទាញយកនូវរូប QR Code Wi-Fi ហេីយក៏អាចបង្ហាញរូប QR Code ដែលរក្សាទុកក្នុង Photos ជាការស្រេច នៅពេលនរណាម្នាក់ស្នេីសុំប្រេីប្រាស់ Wi-Fi របស់អ្នក។