ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ. បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១.៦០៩លើ បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៩៤២នាក់ និងរបួសចំនួន ២.២៣៥ ខណៈរបួសធ្ងន់ចំនួន ១.៤២៩នាក់។
យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់គ.ស.ច.គ. បង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ. នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ សីហា ២០២២។
របាយការណ៍របស់ គ.ស.ច.គ. បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់កើតឡើងសរុប ១.៦០៩លើក (យប់៥៧%) បណ្ដាលឱ្យស្លាប់៩៤២ នាក់ និងរបួស២.២៣៥នាក់ (ធ្ងន់១.៤២៩នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣៨% បើកបរមិន គោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយាន២% និងងងុយ១%។ ក្នុង ចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨១% (៧៥៩/៩៤២នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧៤% (៥៥៨/ ៧៥៩នាក់ )។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៤៥៨លើក ខេត្តកណ្តាល ១១៧លើក និងខេត្តព្រះ សីហនុ ៩៧លើក»។
របាយការណ៍ ដដែល បានឱ្យដឹងទៀតថា តាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ចំនួន ៨៨.៩៣២ គ្រឿង។ ដោយឡែក ការពិនិយប្រចាំឆមាសទី១ នៅទូទាំងប្រទេសបានទឹកប្រាក់ចំនួន ៧.៥៦០.២៦៥.០០០រៀល។
ជាមួយគ្នានេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណបច្ចេកទេសរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២ បានធ្វើការត្រួតពិនិត្យយានយន្តចំនួន ៣០.១៥០គ្រឿង យានយន្តត្រឹមត្រូវចំនួន ២៤.៨៤៨គ្រឿង យានយន្តខុស លក្ខណបច្ចេកទេសចំនួន ៥.៣០២គ្រឿង៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ