ទីបំផុត គណបក្ស Move Forward ប្រកាសរួបរួមជាមួយបក្ស៧ ផ្សេងទៀត ដើម្បីបង្គ្រប់ចំនួនអាសនៈឱ្យឡើងដល់ ៣១៣ ហើយតែងតាំង លោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី
(ថៃ)៖ លោក Pita Limjaroenrat ប្រមុខដឹកនាំរបស់គណបក្ស Move Forward បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា គណបក្សរបស់លោកនឹងធ្វើការជាមួយគណបក្សចំនួន៧ផ្សេងទៀតក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ហើយតែងតាំង លោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
គណបក្សទាំង៧ ដែលត្រូវបាន លោក Pita Limjaroenrat ប្រកាសរួបរួមជាមួយគណបក្ស Move Forwardរួមមាន គណបក្ស ភឿថៃ , គណបក្ស ថៃសាងថៃ, គណបក្ស សេរីនិយម , គណបក្ស ប្រាឆាឆាត, គណបក្ស យុត្តិធម៌, គណបក្ស ផ្លុងស៊ុងកុមម៉ៃនិងគណបក្ស រួមផាឡាង។
សូមបញ្ជាក់ថា ការរួមគ្នានេះ នឹងធ្វើឱ្យអាសនៈកើនដល់ ចំនួន ៣១៣ ក្នុងសភាតំណាងរាស្រ្តដែលមានសរុប ៥០០ អាសនៈ ដើម្បីយកឈ្នះគណបក្សរបស់លោក ប្រយុទ្ធចាន់អូចា ខណៈលោកមាន២៥០អាសនៈក្នុងដៃស្រាប់។
ទោះបីជាយ៉ាងណា កន្លងទៅនេះ សមាជិកព្រឹត្តសភា បានបដិសេដមិនទទួលស្គាល់លោក Pita Limjaroenrat ដែលមកពីគណបក្ស Move Forward ដើម្បីក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីឡើយ៕