ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន ព្រីមៀរ៍ ផាក បាននាំយកអង្ករចំនួន ២តោន ផ្ដល់ជូនអង្គការសង្គ្រោះជនអស់ក្តីសង្ឃឹម ស្ថិតនៅសង្កាត់កំបូល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បច្ចុប្បន្នគម្រោងព្រីមៀរ៍ ផាក បាននិងកំពុងអភិវឌ្ឍ រួមមាន៖ គម្រោងដីឡូតិ៍ខ្នាតវីឡា ផ្ទះអាជីវកម្ម ភូមិគ្រឹះ ខុនដូរ អាផាតមិន ក្លឹបហាត់ប្រាណ សួនកម្សាន្ត និងអាងហែលទឹក ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍក្បាលនាគ ហ៊ុព័ទ្ធទៅដោយគម្រោងធំៗជាច្រើន ជាពិសេសនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារម៉ាក្រូថ្មី សួនសត្វភ្នំពេញសាហ្វារី សណ្ឋាគារលំដាប់ផ្កាយប្រាំ វិមានឈ្នះឈ្នះ ទីលានវាយកូនហ្គោល រដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ផ្លូវមហាវិថីឈ្នះឈ្នផ្លូវជាតិលេខ៦អា ដែលជាតំបន់កំពុងមានសក្តានុពលខ្ពស់ និងអមដោយទន្លេសាប និងទន្លេមេគង្គ ដែលបង្កលក្ខណៈងាយស្រួល សម្រាប់ការរស់នៅដែលល្អបំផុត ប្រកបដោយផាសុកភាព។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន ព្រីមៀរ៍ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ខ្នាតវីឡា ស្ថិតក្នុងតំបន់មានសក្តានុពល ក្នុងរាជធានីភ្នំពេញ បានសហការគ្នាជាមួយធនាគារភ្នំពេញពាណិជ្ជ (PPCBank) ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ តាមរយៈការផ្តល់ឥណទាន ដល់អតិថិជន ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន ព្រីមៀរ៍ ផាក។

ដីឡូតិ៍ខ្នាតវីឡាគម្រោង ព្រីមៀរ៍ ផាក មានច្រើនទំហំដូចខាងក្រោម៖ ១០ម x ២៣ម, ១៥ម x ២០ម, ២០ម x ១៦ ម, ២០ម x ២០ម និងធំជាងនេះទៅតាមតម្រូវការរបស់អតិថិជន។ បច្ចុប្បន្ននេះ បាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងតាមផែនការដែលគ្រោងទុកដូចជា ប្រព័ន្ធលូ ប្រព័ន្ធផ្លូវរដ្ឋ ផ្លូវមេក្នុងគម្រោងជាផ្លូវបេតុង២២ម៉ែត្រ និង២០ម៉ែត្រ ដែលមានកំរ៉ាស់២តឹកតភ្ជាប់ពីផ្លូវជាតិលេខ៦ A ទៅដល់ផ្លូវទំនប់៧មករា ប្រព័ន្ធទឹកភ្លើងរដ្ឋរៀបចំជាស្រេច របងខ័ណ្ឌព្រំដីឡូតិ៍នីមួយៗ រៀបឥដ្ឋ២០ថែមទាំងបូកជាស្រេច  ហើយគម្រោងនឹងដាំដើមឈើ នៅមុខដីឡូតិ៍នីមួយៗតាមផែនការគ្រោងទុកជូនអតិថិជនទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ