អបអរសាទរ! សម្ដេចធីបតី ហ៊ុន ម៉ាណែត ជួយកម្លាំងដោះមីន២១០នាក់ ឱ្យបន្តការងារធម្មតា ទោះអាមេរិកផ្អាកជំនួយ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួយកម្លាំងដោះមីន២១០នាក់ ដែលប្រឈមបាត់បង់ការងារ ក្រោយអាម៉េរិកផ្អាកផ្ដល់ជំនួយ ឱ្យបន្តការងារធម្មតាវិញ។ នេះជាការបញ្ជាក់របស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ។
លោក ហេង រតនា បានសរសេរបញ្ជាក់ថា «នៅកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ខ្ញុំនិងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសំរួលកម្លាំងនិងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពសុីម៉ាក់។ ខ្ញុំបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ជ្រាបច្បាស់ថា សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតិឱ្យអង្គភាពCMACរៀបចំនិងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាកនិងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដេីម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំនូមពរ»។
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ