តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២នេះ កម្លាំងសមត្ថកិច្ចយើងបានជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦ នាក់ ក្នុងនោះមានស្រី០១នាក់ ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

សិស្សសាលាដែលកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះ មានចំនួន ០៦ នាក់ ស្រី០១នាក់ និងមានឈ្មោះដូចខាងក្រោម:

១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)

២/ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃ ភូមិអំពិទឹកទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)

៣/ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (រស់)

៤/ ឈ្មោះ ផាត ទីណា ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (ស្លាប់)

៥/ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)

៦/ ឈ្មោះ រឿន សា ភេទប្រុស អាយុ ១៥ ឆ្នាំ (រស់) អ្នកទាំង៤ ខាងលើមានទីលំនៅសព្វថ្ងៃ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ដោយឡែកចំពោះសិស្សសាលាដែលបានបាត់ខ្លួនដែលពុំទាន់រកឃើញ មានចំនួន ០៩ នាក់ស្រី ០៣ នាក់ និងមានឈ្មោះដូចខាងក្រោម:

១/ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)

២/ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)

៣/ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រីអាយុ ១៣ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)

៤/ ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)

៥/ ឈ្មោះ ភារម្យ ដាវីន ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)

៦/ ឈ្មោះ សុន សុផាត ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)

៧/ ឈ្មោះ បិនដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)

៨/ ឈ្មោះ រី សុលីន ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)

៩/ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)

សិស្សសាលាទាំង០៩នាក់ខាងលើ មានទីលំនៅសព្វថ្ងៃ ភូមិ កោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ